|
|
|
ប្រធានក្លឹប Paris Saint-Germain លោក Al-Khelaifi បង្ហាញការមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាលកាលពីយប់មិញ បន្ទាប់ពីក្រុមរបស់លោកបានចាញ់ក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid ដោយលទ្ធផល 3-1 ។

បន្ទាប់ពីរងបរាជ័យកាលពីយប់មិញ Al-Khelaifi ប្រធានក្លឹប PSG បានរិះគន់យ៉ាងខ្លាំងលើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលនៅគ្រាប់បាល់ទី១របស់ Benzema ដោយលោកចាត់ទុកថាមិនគួរឱ្យទេ ព្រោះកីឡាករបារាំងបានបង្កកំហុសលើអ្នកចាំទី Gianluigi Donnarumma ទៅហើយ ។


បន្ទាប់ពីចប់ការប្រកួត លោកបានស្រែកដាក់អាជ្ញាកណ្ដាល ហើយក៏បន្ដទៅបន្ទប់ផ្លាស់សំលៀកបំពាក់ថែមទៀតផង ៕
ប្រភព :ESPN FC
Rodrygo បានស៊ុតបញ្ចូលទីដើម្បីឲ្យ Real Madrid នាំមុខក្នុងការប្រកួតទល់នឹង Deportivo Alavés។...
យោងតាម Corriere dello Sport ក្លឹប AC Milan កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal សម្រាប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
យោងតាម Mireia Ruiz Sera តាមរយៈ LaTdT ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski មិនអាចលេងបានសម្រាប់ក្រុម Barcelona ក្នុងការប្រកួត La Liga ទល់នឹងក្រុម Osasuna បន្ទាប់ពីមានបញ្ហាឈឺសាច់ដុំភ្លៅ។...
ក្រុម Borussia Dortmund កំពុងបន្តរៀបចំផែនការក្រុមរបស់ពួកគេសម្រាប់ឆ្នាំខាងមុខ។ បន្ទាប់ពី Nico Schlotterbeck លោក Karim Adeyemi ឥឡូវនេះបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៅកម្រិតក្រុមប្រឹក្សាភិបាល។ យោងតាម Bild កិច្ចសន្យារបស់កីឡាករវ័យ 23 ឆ្នាំរូបនេះ ដែលបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ 2027 ត្រូវបានកំណត់ឱ្យបន្តមុនកាលវិភាគ និងកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់ផ្នែកកីឡារបស់គាត់។...
យោងតាម Fotomac បានឲ្យដឹងថា Beşiktaş កំពុងកំណត់គោលដៅអ្នកចាំទី Filip Jorgensen របស់ Chelsea ដែលជាផ្នែកមួយនៃផែនការរបស់ពួកគេក្នុងការពង្រឹងក្រុមរបស់ពួកគេ។...